VOA Khmer

Broadcasting & Media Production Company

ព័ត៌មាន VOA khmer.voanews.com | A leading Cambodia news source at voacambodia.com | Videos: youtube.com/voakhmerservice


ព័ត៌មាន VOA khmer.voanews.com | A leading Cambodia news source at voacambodia.com | Videos: youtube.com/voakhmerservice

59:07
#VOAKhLive 07/22/19: កម្មវិធីផ្សាយផ្ទាល់ព័ត៌មានពេលរាត្រីរបស់វិទ្យុ VOA សម្រាប់ថ្ងៃទី ២២ខែកក្កដា ឆ្នាំ២០១៩ (Hello VOA)៖ នៅរាត្រីនេះ សូមប្រិយមិត្តចូលរួមផ្ញើសំណួរនិងយោបល់មកកម្មវិធី #HelloVOA៖ ប្រធានបទ៖ «ទណ្ឌកម្ម​និង​ផលប៉ះពាល់​នៃ​សេចក្តីស្នើច្បាប់​ H.R. 526 លើ​ប្រទេស​កម្ពុជា» ជាមួយលោកឱក សេរី សោភក្តិ៍ អ្នកឯកទេស​ខាងផ្នែកអភិបាលកិច្ច។ អ្នកសម្របសម្រួល/Moderator: លោក ម៉ែន គឹម​សេង។ ------------------------------------ សូមផ្ញើសំណួរតាមទំព័រនេះ ឬទូរស័ព្ទ ០១២៥១៥១៩៤។ ផ្សាយផ្ទាល់តាមរលកអាកាសម៉ោង៨:៥០នាទី។ ក្រៅពីការផ្សាយផ្ទាល់លើហ្វេសប៊ុក លោកអ្នកនាង ក៏អាចស្តាប់ការផ្សាយផ្ទាល់របស់ VOA ២លើកក្នុងមួយថ្ងៃ គឺពេលព្រឹកចាប់ពីម៉ោង ៥ ដល់៥:៣០នាទី និងពេលរាត្រីចាប់ពីម៉ោង៨:៣០នាទី ដល់ម៉ោង ៩:៣០នាទី តាមរលកវិទ្យុ AMកម្រិត ១៥៧៥ Kilohertz ឬ តាមគេហទំព័រ Khmer.voanews.com/radio។
20 hours ago
17:30
#VOAKhLive: Update: សេចក្តីស្នើច្បាប់​​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​​បាន​ទៅដល់ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​​​ហើយ​បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័តកាលពីដើម​សប្តាហ៍​នេះ​។ សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា (Cambodia Democracy Act) ​ឬ​HR-526 ត្រូវ​បានព្រឹទ្ធសភា​ទទួល​យក​និង​អាន​ពីរដង​មុន​នឹង​បញ្ជូន​ទៅ​​គណៈកម្មាធិការទំនាក់ទំនង​បរទេស​កាល​ពី​ល្ងាច​ថ្ងៃអង្គារ​ទី​១៦ខែកក្កដា​​ដែលត្រូវជាព្រឹក​ថ្ងៃពុធម៉ោងនៅកម្ពុជា។​ លោកម៉ែន គឹមសេង នៃវីអូអេ​សម្ភាស​លោក​ប៉ុន សៅរី អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះជាតិ​ក្រៅ​ប្រទេស​និង​លោកស្រី​ធិត គឹមហ៊ុន ប្រធាន​ចលនា​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ​អាមេរិកាំង។
5 days ago