Kim Dyna

Writer

Reading is important.
Writing is a production of reading.
Sharing our writing is showing our care and love to our people. :)


ជីវិតមនុស្សស្មុគស្មាញណាស់ ហើយខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ។ តែចាប់ពីខ្ញុំផ្តើមអានប្រលោមលោកជាលើកដំបូងកាលពីថ្នាក់ទី៩ ធ្វើឲ្យខ្ញុំដឹងថាខ្ញុំអាចរកវិធីកម្ចាត់ភាពសៅហ្មងនោះ ដោយការចំណាយពេលអានសៀវភៅដែលខ្ញុំចូលចិត្ត។ ខ្ញុំអរគុណអ្នកនិពន្ធសៀវភៅដែលខ្ញុំបានអាន ដែលបានជួយឲ្យខ្ញុំស្បើយពីទុក្ខា រហូតខ្ញុំគិតថាខ្ញុំត្រូវកាន់ប៊ិក ដើម្បីជួយគាស់កកាយបញ្ហាខ្លះដែលខ្ញុំពិបាកនឹងថ្លែង និង ជួយរំលែកទុក្ខសោករបស់អ្នកដទៃតាមរយៈស្នាដៃនិពន្ធរបស់ខ្ញុំ។
អរគុណការអាន ដែលបានបណ្តុះគំនិតចិត្តស្រឡាញ់ការនិពន្ធ។
អរគុណមនុស្សគ្រប់គ្នាដែលចូលក្នុងឆាកជីវិតរបស់ខ្ញុំ។
ខ្ញុំគ្រាន់សង្ឃឹមថា ខ្ញុំនឹងអាចជួយលួងលោមចិត្តសោការបស់អ្នកទាំងអស់គ្នាតាមរយៈការនិពន្ធ្ប្រលោមលោក និង រឿងខ្លីផ្សេងៗបាន។

0:22
Just a short introduction of my sharing at Ignite 4! I have a full video but I don’t wanna release it. 😂 ចាំបានថា​ មានប្អូនស្រីម្នាក់បានទិញសៀវភៅមនុស្សបាក់ទឹកចិត្ត​ តែគាត់ភ្លេចយកមក​ រួចគាត់ក៏សុំខ្ញុំឱ្យចុះហត្តលេខាលើក្រដាសស្ទិកឃ័រ​ ដើម្បីយកទៅបិទលើសៀវភៅគាត់។ មានប្អូនម្នាក់ទៀតមកសុំឱប​ ហើយខ្ញុំឡើងរំភើប​។ ខ្ញុំអត់មានល្បីអីទេ​ ហើយក៏ដឹងដែរថាអ្វីដែលខ្ញុំបានជួបពេលនោះគឺអ្នកខ្លះជួបរហូតជារឿងធម្មតាហើយ។ 😊 តែអ្វីដែលខ្ញុំរំភើបដែលសៀវភៅមនុស្សបាក់ទឹកចិត្តអាចក្លាយជាអ្នកលួងលោមចិត្តមិត្តអ្នកអានខ្លះបាន​ និងរឹតតែមិនធ្លាប់គិតថា​ អ្នកនិពន្ធអាចត្រូវបានគេសុំថត​ សុំឱប​ ឬ​សុំហត្តលេខា​ ព្រោះកាលពីមុនអ្នកនិពន្ធខ្មែរមិនសូវបានគេឱ្យតម្លៃទេ។ 😊 ខ្ញុំមិនដឹងថាសៀវភៅមនុស្សបាក់ទឹកចិត្ត​ ជាស្នាដៃដែលជោគជ័យរបស់ខ្ញុំឬក៏យ៉ាងណានោះទេ។ តែខ្ញុំមានក្តីសុខ​ ពេលដែលអ្នកអានសៀវភៅនេះអាចមានក្តីសុខហើយផ្ញើសារមកប្រាប់ខ្ញុំ។ ដូច្នេះខ្ញុំសុំរាប់ថា​ ក្តីសុខអ្នកអានគឺជាជោគជ័យរបស់ខ្ញុំ។ 😊 សូមអរគុណមនុស្សគ្រប់គ្នាដែលបានទុកសៀវភៅមនុស្សបាក់ទឹកចិត្តជាមិត្តរបស់ខ្លួន។ 🙏☺
6 months ago